Monday, August 29, 2016

បាយឆាម្រះព្រៅ

I-គ្រឿងផ្សំ

  1. សាច់មាន់ ឬសាច់គោ ឬបង្គា (ដាក់សាច់តាមចំណង់ចំណូលចិត្តអ្នកចូលចិត្ត)
  2. ពងទា ខ្ទឹមស ម្ទេស ស្ករ ប៊ីចេង
  3. ទឹកប្រេងខ្យង​ទឹកស៊ីវអ៊ីវ ទឹកត្រី
  4. ស្លឹកម្រេះព្រៅ
  5. ប្រេងឆា
II-របៀបធ្វើ

  • ហាន់សាច់ តូចៗ
  • ចៀនពងទាទៅតាមអ្វីដែលអ្នកចូលចិត្ត
  • យកស្លឹកម្រះព្រៅដែលបានបេះរួចទៅលាងទឹកជំរះចេញអោយស្អាត
  • ហាន់ខ្ទឹមសរ និងម្ទេស
  • កម្ដៅខ្ទះអោយក្ដៅហើយចាក់ប្រេងឆាចូល ហើយនៅពេលប្រេងក្ដៅហើយ ដាក់ម្ទេសនឹងខ្ទឹម​ដែលបានហាន់ហើយ បំពងអោយឈ្ងុយ បន្ទាប់មកដាក់សាច់ចូល រួចឆាអោយសាច់ឆ្អិន
  • ដាក់ស្ករ ទឹកត្រី ប៊ីចេង ទឹកស៊ីវអ៊ីវនិង ប្រេងខ្យង ឆាត្រឡប់អោយសព្វ និងចូលជាតិ
  • ដាក់ម្រះព្រៅចូល ហើយឆាត្រឡប់២ទៅ៣ត្រឡប់
ដួសបាយ ដាក់ចានមួយចំហៀង រួចដួសឆាដាក់ចានមួយចំហៀង បន្ទាប់មកដាក់ពងទាពីលើជា​ការស្រេច។

No comments:

Post a Comment