Monday, August 29, 2016

មឹកឆាអំបិលម្រេច

 I-គ្រឿងផ្សំ

  • មឹកស្រស់ៗកន្លះគីឡូ
  • ប្រេងឆាបីស្លាបព្រា
  • ស្ករកន្លះស្លាបព្រា
  • ម្រេចម៉ត់មួយស្លាប់ព្រា
  • ខ្ទឹមស៣ដុំធំ ចិញ្រ្ចាំអោយម៉ត់
  • អំបិលពីស្លាបព្រា
  • សាឡាត់២០ក្រាម
  • ប៉េងប៉ោះមួយខាំ
  • ក្រូចឆ្មាម១ផ្លែ
II-របៀបធ្វើ

  1. ហាន់មឹក
  2. លាយបញ្ចូលគ្នា មឹក ស្ករ  អំបិលកន្លះស្លាប់ព្រា ម្រេច និងប្រេងឆា គ្របទុកអោយស្អាត
  3. រៀបសាឡាដ និងហាន់ប៉េងបោះ ដាក់លើចានអោយស្អាត
  4. កម្ដៅខ្ទះអោយក្កៅ ហើយដាក់មឹកឆាលាយគ្រឿងដែលផ្សំរួចស្រេចចូលទៅក្នុងខ្ទះដែលមានកំដៅក្ដៅបំផុត រួចឆាប្រែចុះ ប្រែឡើង ១​ទៅ២នាទី រួចរក្សាខ្ទះអោយក្ដៅខ្លាំងដដែល បញ្ជាក់ តែកុំចំអិនមឹកយូរពេករហូតដល់ក្រៀម។
  5. ដួសដាក់ចានដែលបានរៀបរួច បន្ទាប់មកចាក់ទឹកក្រូចឆ្មា​ អំបិល ម្រេច​ ដែលនៅសល់ពីលើជាការស្រេច



No comments:

Post a Comment