Monday, August 29, 2016

សម្ល ការីសាច់មាន់

I-គ្រឿងផ្សំ

  • សាច់មាន់
  • ខ្ទឹមបារាំង
  • គ្រឿងការី
  • ប្រហុក ឬកាពិ
  • ស្ករសរ​ អំបិលទឹកត្រី
  • ខ្ទិះដូង
  • ដំឡូងជ្វា ឬដំឡូងបារាំង
  • គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត​ រំដែង ខ្ទឹមសរ ខ្ទឹមបារាំង
  • សណ្ដែកដីលីង
  • ម្ទេសឆ្អើ
  • ត្រប់
II-របៀបធ្វើ

  1. កាប់សាច់មាន់ជាដុំ
  2. ចិតសំបកដំឡុងហើយកាត់ជាដុំៗ
  3. ចិតសំបកត្រប់ហើយចិតជាដុំ
  4. ខ្ទឹមបារាំងចិតសំបកចេញហើយហាន់ជាចំនិតៗ
  5. ម្តេសឆ្អើយកគ្រាប់ចេញរួចត្រាំទឹកអោយរីក ចិញ្រ្ចាំលាយស្ករ
  6. ចិញ្រ្ចាំប្រហុក
  7. កាត់ត្រប់ជាដុំ
  8. បុកឬកិនគុលស្លឹកគ្រៃហាន់ជាមួយស្លឹកក្រូចសើច​ រមៀត រំដែង ខ្ទឹមស​ ខ្ទឹមក្រហម សណ្ដែកដីលីង រួចដាក់បុកច្របល់ជាមួយម្ទេសឆ្អើចិញ្រ្ចាំ និងគ្រឿងការី
  9. ចាក់ខ្ទិះដូងបន្តិចចូលក្នុងឆ្នាំងរួចដាក់គល់ស្លឹកគ្រៃបុកនឹងប្រហុកចិញ្រ្ចាំចូលលីងច្របល់ចូលគ្នា រួចដាក់សាច់មាន់ច្របល់ចូលគ្នាជាមួយអំបិល ទឹកត្រី ស្ករ បិទគំរបឆ្នាំងទុកអោយ​ពុះបន្តិច។​ ថែមខ្ទិះដូង រួចរំងាស់រហូតសាច់មាន់ជិតផុយ ទើបដាក់ដំឡូង និងត្រប់ចូល។ ទុកអោយពុះម្ដងទៀត ដាក់ខ្ទឹមបារាំងចូល ភ្លក់សាបប្រៃជាការស្រេច។

No comments:

Post a Comment