Monday, August 29, 2016

សម្ល​ នំបញ្ចុកណាំព្រិក


I-គ្រឿងផ្សំ

  1. ​​​​​សាច់បង្កង
  2. ត្រីឆ្អើ
  3. សណ្ដែកដី
  4. សណ្ដែកបាយ
  5. ខ្ទឹមស
  6. ខ្ទឹមក្រហម
  7. ម្ទេសក្រហម
  8. ផ្លែក្រូចសើច
  9. អំពិលទុំ
  10. ដូងទុំ
  11. ស្ករក្រហម
  12. ខ្លាញ់រាវ
  13. ត្រកួនសណ្ដែកបណ្ដុះ
  14. ត្រយ៉ូងចេក
  15. ល្ហុង
  16. ស្លឹកខ្ទឹម
  17. នំបញ្ចុក
II-វិធីធ្វើ
  1. បង្កងលាងទឹកដាក់ស្ងោរអោយស្អាតអោយឆ្អិន​ ទើបស្រង់មកបកយកសាច់បុ​កអោ​​យ​ល្អិត
  2. ត្រីឆ្អើកេះបកសំបកបុកអោយម៉ត់
  3. សណ្ដែកដី​ សណ្ដែកបាយលីងអោយឆ្អិន​ បកយកសំបកចេញ បុកអោយម៉ត់
  4. ខ្ទឹមស​ ខ្ទឹមក្រហមហាន់បន្ទះស្ដើងៗបំពង់ខ្លាញ់
  5. យកម្ទេសក្រហមឆ្កឹះគ្រាប់លាងទឹកបុកអោយម៉ត់
  6. កោសដូងពូតយកក្បាលខ្ទិះស្លជាប្រេង ហើយដួសកាកប្រេងទុក ចាក់ចូលលាយបន្តិច​ រួចយកម្ទេសបុកផាត់អោយឈ្ងុយដួសដាក់ចានទុក
  7. យកទឹកស្ងោរបង្កងទៅដាំ ដាក់អំពិលទុំបន្តិច ផ្លែក្រូចសើចពុះជាពីរ​ច្របាច់ទឹកដាក់​ហើយ​​​បង់ទាំងសំបកផង​ (បើទឹកមួយកូនឆ្នាំងដាក់ផ្លែក្រូចសើច៣) ដាក់អំបិល ទឹកត្រី ស្ករក្រហម ម្សៅស៊ុប ដាំអោយពុះ២ទៅ៣ អំពុះ ភ្លក់មើលអោយ​ល្មម ទើបដាក់ចុះ យកស្បៃមកត្រងអោយស្អាត
  8. យកត្រីឆ្អើ សាច់បង្កង សណ្ដែកដី សណ្ដែកបាយ​ ម្ទេសផាត់ កាកប្រេងដូង​ មកបុកក្រ​ឡុក​ចូលគ្នា ទើបដួសដាក់ចានគោមធំ ហើយដួសទឹកស្ងោរបន្តិចចាក់យក​វែកញី​អោយ​បែកចូលគ្នា ទើបចាក់ចូលទៅក្នុងឆ្នាំងស្ងោរទៅវិញ ដាក់ខ្ទឹមបំពងកូរចូលគ្នាអោយសព្វ ទុកទទួលទានជាមួយនំបញ្ចុក
  9. ត្រកួនកាត់គល់ចោល កាត់ប្រវែងពីរថ្នាំងដៃ ពុះជាបួនស្ងោរអោយឆ្អិន ហើយយកខ្លាញ់​រាវ​មកប្រឡាក់ អោយសើមៗ
  10. សណ្ដែកបណ្ដុះបេះកន្ទយលាងទឹកអោយស្អាត
  11. ត្រយ៉ូងចេក បកយកស្រទាប់ខ្ចីៗ មកហាន់ជាសសៃល្អិតៗ ដាក់ត្រាំទឹក
  12. ល្ហុងចិតសំបកលាងទឹកអោយស្អាតឈូសជាសសៃ
III- របៀបរាប
  • យកនំបញ្ចុកមករៀបឆ្វាយអង្វេលដាក់ចានសំប៉ែត យកដើមខ្ទឹមឈូសបញ្ឆិតៗ សង​ខាង​​ហើយពុះជាពីរ ត្រាំទឹកអោយរីក ដូចជើងក្អែប ដាក់លើនំ យកម្ទេសនាងដៃ​ទុំចិត​ជាផ្កាដាក់ចុងដើម
  • យកត្រកួនរៀបដាក់ឆ្លាស់គ្នា និសណ្ដែកបណ្ដុះ ត្រយ៉ូងចេក ល្ហុង។

No comments:

Post a Comment